បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Tottenham បានធ្វើការពិភាក្សាអំពីការដេញថ្លៃជាមួយ RB Leipzig ដើម្បីចុះហត្ថលេខាលើ Xavi Simons នៅរដូវក្តៅនេះ ទោះបីជាកីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្ទេរទៅកាន់ Chelsea ក៏ដោយ។
ក្លឹប Spurs អស់សង្ឃឹមក្នុងការផ្ទេរកីឡាករថ្មីមកកាន់ក្រុមរបស់ពួកគេ មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃចន្ទក្រោយ បន្ទាប់ពីខកខានមិនផ្ទេរយកកីឡាករ Morgan Gibbs-White និង Eberechi Eze៕