បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Newcastle នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Larsen នៅរដូវក្តៅនេះ ខណៈដែលពួកគេស្វែងរកអ្នកជំនួសខ្សែប្រយុទ្ធ Alexander Isak ដែលបានសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯក Premier League គឺក្លឹប Liverpool។
ដូច្នោះហើយ ក្រុមសារិកាព្រៃបានបង្កើនតម្លៃផ្ទេររបស់ខ្លួនចំនួន ៥លានផោនបន្ថែមទៀត ហើយនៅតែសង្ឃឹមថាពួកគេនឹងអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ មុនពេលទីផ្សារដោះដូរកីឡាករបិទ៕