បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Napoli ដែលកំពុងបញ្ចប់ការចុះហត្ថលេខាលើ Rasmus Hojlund ក្នុងលក្ខខណ្ឌខ្ចីដោយមានកាតព្វកិច្ចទិញពី United ត្រូវបានគេរំពឹងថានឹងដាក់សំណើផ្ទេរខ្សែបម្រើកណ្តាល Kobbie Mainoo ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។
ម្ចាស់ជើងឯក Serie A នឹងផ្តល់ជូនការប្រកួតបាល់ទាត់ Champions League សម្រាប់កីឡាករ Mainoo ដែលអាចក្លាយជាកត្តាសម្រេចចិត្តមួយដ៏សំខាន់៕