បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Liverpool មានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែការពារ Marc Guehi របស់ Crystal Palace។
របាយការណ៍ពី Sky Sports News បានបង្ហាញថា Palace ចង់បានលើសពី ៤០លានផោនសម្រាប់កីឡាករ Guehi ។ ទោះជាយ៉ាងណាក៏ដោយ Liverpool មានការប្រយ័ត្នប្រយែងក្នុងការចំណាយយ៉ាងខ្លាំងលើកីឡាករដែលនៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតលើកិច្ចសន្យាជាមួយក្លឹប Crystal Palace៕