បរទេស៖ ក្លឹប AC Milan បានធ្វើការទំនាក់ទំនងជាលើកដំបូងជាមួយ City ទាក់ទងនឹងការផ្ទេរកីឡាករសញ្ជាតិស្វីស Akanji ។ ខ្សែការពារកណ្តាលវ័យ ៣០ឆ្នាំដែលត្រូវបានជាប់គាំងពីគម្រោងរបស់លោក Pep Guardiola ឥឡូវនេះបានលេចចេញជាជម្រើសដ៏សំខាន់មួយសម្រាប់ក្លឹប AC Milan ខណៈដែលពួកគេស្វែងរកការពង្រឹងតំបន់ការពារមុនពេលទីផ្សារដោះដូរកីឡាករបិទ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Milan មិនទាន់បានដាក់សំណើជាផ្លូវការនៅឡើយទេ ប៉ុន្តែបានសាកសួរអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយ ខណៈដែលពួកគេចង់ប្រជែងជាមួយ Gala ដែលបានយល់ព្រមលើតម្លៃ ១៥លានផោនជាមួយ Man City ប៉ុន្តែមិនទាន់បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករនោះទេ៕