បរទេស៖ គ្រូបង្វឹកក្លិប Galatasaray លោក Buruk បានបញ្ជាក់ថាក្លិបបានធ្វើការប៉ុនប៉ងចុងក្រោយដើម្បីចុះកុងត្រាជាមួយកីឡាករ Calhanoglu កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវ Inter បដិសេធ។
យោងតាមរបាយការណ៍ពី Gazzetta ក្លិបយក្សរបស់តួកគីត្រូវបានប្រាប់ថា ពួកគេត្រូវចំណាយប្រាក់រហូតដល់ ៤៥លានអឺរ៉ូ (ប្រហែល ៥៤លានដុល្លារ) ដើម្បីទទួលបានខ្សែបម្រើរូបនេះ ដែលជាតួលេខដែលពួកគេមិនអាចបំពេញបាន។ លោក Buruk បានបង្ហាញថា កីឡាករ Calhanoglu ដែលជាអ្នកគាំទ្រក្លិប Galatasaray តាំងពីក្មេង គឺមានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ខែដើម្បីសម្រួលដល់ការផ្ទេរ៕