បរទេស៖ កីឡាករ Ibrahima Konate បាននិយាយលេងសើចថា Kylian Mbappe តែងតែទូរស័ព្ទមកគាត់ញឹកញាប់ ដើម្បីបញ្ចុះបញ្ចូលឱ្យគាត់ទៅលេងនៅ Real Madrid ដូចជាមិត្តរួមក្រុម Trent Alexander-Arnold ដែរ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 កីឡាករ Konate បាននិយាយលេងសើចថា ប្រធានក្រុមបារាំង Mbappe កំពុងដាក់សម្ពាធលើគាត់ឱ្យផ្លាស់ទៅ Madrid នៅឆ្នាំក្រោយ។ ខ្សែការពាររបស់ហង្សក្រហមរូបនេះបាននិយាយថា៖ «គាត់ទូរស័ព្ទមកខ្ញុំរៀងរាល់ពីរម៉ោងម្តង! អត់ទេ អត់ទេ»៕