នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ André Onana នឹងទទួលបានប្រាក់ខែខ្ពស់ជាងមុន នៅក្លិប Trabzonspor ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
ក្លិប Trabzonspor នឹងរ៉ាប់រងទាំងប្រាក់ខែបច្ចុប្បន្នរបស់ Onana នៅ Man United បូករួមនឹងប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់ ដើម្បីធ្វើឱ្យប្រាក់ខែរបស់គាត់កើនឡើង។
បច្ចុប្បន្នកិច្ចសន្យាត្រូវបានចុះហត្ថលេខារួចរាល់ហើយ ហើយការពិនិត្យសុខភាពនឹងធ្វើឡើងនៅសប្តាហ៍នេះ ដើម្បីធ្វើការប្រកាសផ្លូវការក្នុងពេលឆាប់ៗ។