បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារក្លិប Athletic Club កីឡាករ Yeray Alvarez ត្រូវបានគណៈកម្មការរបស់ UEFA ពិន័យព្យួរការប្រកួត រយៈពេល ១០ ខែ។
គាត់បានធ្វើតេស្តរកឃើញសារធាតុហាមឃាត់ នៅក្នុងការប្រកួត Europa League ទល់នឹងក្រុម Manchester United។ បន្ទាប់ពីការសម្រេចចិត្តនេះ Yeray អាចត្រឡប់មកលេងការប្រកួតនៅអឺរ៉ុបវិញបាន ចាប់ពីខែមេសា ឆ្នាំ ២០២៦៕