ពាក្យចចាមអារ៉ាមទាក់ទងនឹងការបញ្ចប់កុងត្រាខ្ចីជើង Rashford ត្រូវបានបញ្ជាក់

បរទេស៖ ពាក្យចចាមអារ៉ាមដែលថាក្លិប Barcelona នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់ Marcus Rashford ហើយបញ្ជូនគាត់ត្រឡប់ទៅក្លិប Manchester United វិញ ត្រូវបានគេចាត់ទុកថាជា «រឿងមិនពិតទាំងស្រុង»។

អ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានប្រាប់នៅលើបណ្ដាញ YouTube របស់គាត់ថា៖ «ខ្ញុំពិតជាមិនដឹងថារឿងនេះចេញមកពីណាទេ និយាយដោយស្មោះត្រង់ ខ្ញុំគិតថាវាជារឿងគួរឱ្យខ្មាសអៀនណាស់ដែលឃើញពាក្យចចាមអារ៉ាមបែបនេះ។ វាមិនមានអ្វីពិតទាល់តែសោះ។ ក្លិប Barcelona ពិតជាសប្បាយចិត្តជាមួយ Rashford និងសប្បាយចិត្តជាមួយនឹងកិច្ចព្រមព្រៀងដែលពួកគេបានធ្វើ។ វាគឺជាកិច្ចព្រមព្រៀងខ្ចីជើងដែលមានជម្រើសទិញផ្ដាច់ ដូច្នេះសម្រាប់ Barca វាមិនមែនជាបញ្ហាធំផ្នែកហិរញ្ញវត្ថុនោះទេ។ ពួកគេពិតជាសប្បាយចិត្តជាមួយនឹងអាកប្បកិរិយារបស់ Marcus Rashford ។ ជាក់ស្ដែង ពួកគេកំពុងរង់ចាំ Marcus សម្របខ្លួន ទៅនឹងទម្រង់បាល់ទាត់ថ្មី លីគថ្មី ទីក្រុងថ្មី និងមិត្តរួមក្រុមថ្មី បន្ទាប់ពីចំណាយពេលជាច្រើននៅក្នុងប្រទេសតែមួយ។ ដូច្នេះសម្រាប់ Rashford វាជាឱកាសដ៏ធំមួយ គាត់ដឹងរឿងនេះហើយ។ ប៉ុន្តែពួកគេមានភាពចុះសម្រុងគ្នាយ៉ាងពេញលេញ។ ពួកគេកំពុងចាប់ផ្តើមជំពូកថ្មីនេះដោយភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ ដូច្នេះនៅពេលនេះ របាយការណ៍ដែលថាក្លិប Barcelona នឹងបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងមុនកាលកំណត់សម្រាប់ Rashford គឺជាការមិនពិតទាំងស្រុង។ វាមិនមានអ្វីពិតទាល់តែសោះ»៕

Previous articleអតីតខ្សែការពារបស់ក្លឹប PSV បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនសម្រាប់ការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត
Next articleខ្សែការពារ Yeray Alvarez នឹងត្រលប់មកកាន់ទីលានវិញនាខែមេសា ឆ្នាំក្រោយ ក្រោយត្រូវហាមប្រកួត ១០ខែ