Newcastle បោះបង់ការផ្ទេរខ្សែការពាររបស់ក្លិប Atalanta ដោយសារតែតម្លៃខ្លួន ៥០ លានអឺរ៉ូ

បរទេស៖ យោងតាមលោក Matteo Moretto បានឱ្យដឹងថា ក្លិប Newcastle បានព្យាយាមសាកល្បងការសម្រេចចិត្តរបស់ក្លិប Atalanta ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករ Scalvini ដែលមានតម្លៃ ៥០ លានអឺរ៉ូ (ប្រហែល ៤៣ លានផោន / ៥៨ លានដុល្លារ) បានបង្ខំឱ្យក្លិប សារិកាព្រៃ បោះបង់ចោលចំណាប់អារម្មណ៍របស់ពួកគេ ហើយបានបន្តតាមប្រមាញ់កីឡាករ Malick Thiaw វិញ ដែលពួកគេបានចុះហត្ថលេខាពីក្លិប AC Milan កាលពីខែសីហា។ ក្លិប Napoli ក៏ធ្លាប់មានឱកាសដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាលវ័យ ២១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែត្រូវបានបដិសេធ។

Atalanta BC v Pisa SC - Serie A

កីឡាករ Scalvini ដែលជាកីឡាករចេញពីថ្នាលយុវជនរបស់ក្លិប Atalanta បានបង្ហាញខ្លួនជាលើកដំបូងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Gian Piero Gasperini ក្នុងរដូវកាល ២០២១-២២ ហើយបានក្លាយជាតួរអង្គសំខាន់នៅក្នុងតំបន់ការពាររបស់ក្លិបយ៉ាងឆាប់រហ័ស។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Atalanta ឈ្នះពាន Europa League ឆ្នាំ ២០២៣/២៤ ប៉ុន្តែរបួសបានធ្វើឱ្យគាត់អវត្តមានពីព្រឹត្តិការណ៍ Euro 2024 ហើយធ្វើឱ្យគាត់លេងបានត្រឹមតែ ៣៧១ នាទីប៉ុណ្ណោះកាលពីរដូវកាលមុន។ កីឡាករ Scalvini បានបង្ហាញខ្លួនក្នុងការប្រកួត Serie A ទាំងពីររបស់ Atalanta ក្នុងរដូវកាលនេះ ដោយគ្រូបង្វឹកលោក Ivan Juric បានបញ្ជាក់ថាគាត់គឺជាកីឡាករស្នូលរបស់ក្រុម ខណៈដែលពួកគេកំពុងកសាងក្រុមឡើងវិញបន្ទាប់ពីការចាកចេញរបស់លោក Gasperini។

កីឡាករ Scalvini មិនមែនជាកីឡាករតែម្នាក់គត់ដែលក្លិប Atalanta ខិតខំរក្សាទុកនោះទេ ដោយសារខ្សែប្រយុទ្ធសញ្ជាតិណៃហ្សេរីយ៉ា Ademola Lookman ក៏ត្រូវបានរក្សាទុកនៅក្នុងក្រុមផងដែរ ទោះបីជាគាត់បានដាក់សំណើផ្ទេរជាសាធារណៈក្នុងគោលបំណងចង់ផ្លាស់ទៅក្លិប Inter ក៏ដោយ។

Parma Calcio 1913 v Atalanta BC - Serie A

ជាមួយនឹងការបិទទីផ្សារដោះដូរកីឡាករឥឡូវនេះ កីឡាករ Scalvini អាចផ្តោតអារម្មណ៍ទាំងស្រុងលើរដូវកាលខាងមុខ ដោយមានគោលបំណងបង្ហាញទម្រង់លេងដ៏ល្អ និងធានាកៅអីនៅក្នុងក្រុមជម្រើសជាតិអ៊ីតាលីរបស់លោក Gennaro Gattuso សម្រាប់ World Cup ឆ្នាំ ២០២៦។ ក្លិប Atalanta សង្ឃឹមថាកីឡាករ Scalvini អាចជួយផ្លាស់ប្តូរវាសនារបស់ពួកគេ បន្ទាប់ពីទទួលបានលទ្ធផលស្មើពីការប្រកួត Serie A ពីរលើក៕

Previous articleកីឡាករ Eriksen ប្រាប់ពីមូលហេតុចូលរួមជាមួយក្លឹប Wolfsburg
Next articleកីឡាករ Mac Allister ផ្ញើរសារទៅកាន់កីឡាករចំណូលថ្មីរបស់ក្លឹប Arsenal