កីឡាករ Mac Allister ផ្ញើរសារទៅកាន់កីឡាករចំណូលថ្មីរបស់ក្លឹប Arsenal

បរទេស៖ ភាពតានតឹងបានផ្ទុះឡើងនៅពេលដែលកីឡាករ Mac Allister បានប៉ះទង្គិចជាមួយកីឡាករ Hincapie បន្ទាប់ពីការបង្កកំហុសទៅលើកីឡាករ Franco Mastantuono។ ខ្សែបម្រើរបស់ក្លិប Liverpool បានរុញខ្សែការពារសញ្ជាតិអេក្វាឌ័ររូបនេះ ហើយអ្នកទាំងពីរបាននិយាយប៉ះទង្គិចគ្នា មុនពេលត្រូវបានមិត្តរួមក្រុមបំបែក។ ទោះជាយ៉ាងណាក៏ដោយ កីឡាករ Hincapie ជាអ្នកឈ្នះចុងក្រោយនៅក្នុងទីលាន ដោយសារក្រុមអេក្វាឌ័រទទួលបានជ័យជម្នះលើក្រុមអាហ្សង់ទីន។

ក្រោយមក កីឡាករ Mac Allister បានឆ្លើយតបទៅកាន់ Hincapie នៅលើបណ្តាញសង្គម Instagram ដោយបានបង្ហោះរូបភាពដែលគាត់កំពុងរុញកីឡាកររបស់ Arsenal រូបនេះ ជាមួយនឹងចំណងជើងថា៖ «អ្នកមិនដូចនោះទេ!»

ជម្លោះនេះបានបន្ថែមភាពចាប់អារម្មណ៍ទៅលើអ្វីដែលអាចក្លាយជាការប្រកួតប្រជែងថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់លីគ Premier League។ កីឡាករ Hincapie បានចូលរួមជាមួយក្លិប Arsenal ពីក្លិប Bayer Leverkusen ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤៥ លានផោន ខណៈដែលកីឡាករ Mac Allister គឺជាតួរអង្គដ៏សំខាន់សម្រាប់ក្លិប Liverpool ចាប់តាំងពីការមកដល់របស់គាត់។ ដោយសារកីឡាករទាំងពីរគឺជាកីឡាករស្នូលក្នុងការប្រយុទ្ធគ្នានៅតំបន់បម្រើសម្រាប់ក្លិបរបស់ពួកគេ ការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅកម្រិតអន្តរជាតិនេះអាចនឹងបន្តដល់ប្រទេសអង់គ្លេសនៅក្នុងការប្រណាំងដណ្តើមពានរង្វាន់លីគ។

កីឡាករទាំងពីរនឹងមិនអាចប្រឈមមុខគ្នានៅក្នុងលីគ Premier League បានទេរហូតដល់ខែមករា នៅពេលដែលក្លិប Arsenal ធ្វើជាម្ចាស់ផ្ទះទទួលក្លិប Liverpool នៅកីឡដ្ឋាន Emirates។ ទន្ទឹមនឹងនេះ កីឡាករ Mac Allister នឹងត្រលប់មកលេងឱ្យ Liverpool វិញទល់នឹងក្លិប Burnley នៅថ្ងៃអាទិត្យ ខណៈដែលក្លិប Arsenal ត្រូវប្រកួតទល់នឹងក្លិប Nottingham Forest នៅថ្ងៃសៅរ៍៕

Previous articleNewcastle បោះបង់ការផ្ទេរខ្សែការពាររបស់ក្លិប Atalanta ដោយសារតែតម្លៃខ្លួន ៥០ លានអឺរ៉ូ
Next articleJoel Ordonez ក្លាយជាគោលដៅរបស់ក្លឹបធំៗជាច្រើន