បរទេស៖ Marseille ត្រូវបានគេភ្ជាប់យ៉ាងខ្លាំងជាមួយ Joel Ordonez នៅរដូវក្តៅនេះ ហើយត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយកីឡាកររួចហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបបារាំងមិនអាចបំពេញតាមការរំពឹងទុករបស់ក្លឹបប៊ែលហ្ស៊ិកបានទេ ហើយការផ្ទេរក៏បានបរាជ័យ។ បច្ចុប្បន្ន Chelsea, Inter និង Aston Villa បានចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអេក្វាឌ័ររូបនេះ ដោយក្លឹបនៅ Premier League បានបញ្ជូនក្រុមតាមដានកីឡាករ (scouts) របស់ពួកគេទៅតាមដានកីឡាករក្នុងអំឡុងពេលប្រកួតជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ World Cup។
Joel Ordonez ត្រូវបានក្លឹបយុវជន Brugge ចុះហត្ថលេខានាំចូលពីក្លឹប Ecuadorian-side Independiente del Valle។ កីឡាកររូបនេះបានចំណាយពេលមួយឆ្នាំជាមួយ Club NXT មុននឹងបំបែកខ្លួនទៅក្រុមឈុតធំកាលពីឆ្នាំមុន ដោយលេងបាន ៤៩ ប្រកួតនៅទូទាំងការប្រកួតទាំងអស់។ ក្លឹបប៊ែលហ្ស៊ិកបានដាក់តម្លៃខ្លួន ៤០ លានអឺរ៉ូ (៣៤ លានផោន/៤៦ លានអាមេរិក) លើខ្សែការពាររូបនេះ ដោយតំណាង Chelsea និង Villa កំពុងតាមដានការលេងរបស់គាត់ ខណៈដែលគាត់បានរក្សា Clean Sheet (មិនរបូតគ្រាប់បាល់) ចំនួនពីរដងក្នុងអំឡុងពេលប្រកួតជម្រើសជាតិរបស់គាត់ទល់នឹង អាហ្សង់ទីន និង ប៉ារ៉ាហ្គាយ ចំណែកឯ Inter ក៏បានតាមដានគាត់ពីចម្ងាយផងដែរ។
Joel Ordonez គឺជាកីឡាករដែល Marseille ចង់បានខ្លាំងបំផុតនៅរដូវក្តៅនេះ។ បន្ទាប់ពីចាញ់ការប្រជែងចុះហត្ថលេខាលើកីឡាកររបស់ពួកគេ ក្លឹបបារាំងក៏បានបន្តទៅនាំយក Benjamin Pavard ពី Inter និង Nayef Aguerd ពី West Ham។ ជាមួយនឹងក្លឹបជាច្រើនឥឡូវនេះចាប់អារម្មណ៍នឹងកីឡាករអេក្វាឌ័ររូបនេះ ក្លឹបប៊ែលហ្ស៊ិកបានដំឡើងការទាមទាររបស់ពួកគេរួចហើយ ដោយបិទទ្វារលើការផ្ទេរដែលអាចកើតមាន និងធ្វើឱ្យ Marseille លែងចាប់អារម្មណ៍ទៀត។
Joel Ordonez នឹងត្រឡប់មកចូលរួមជាមួយក្រុម Brugge វិញបន្ទាប់ពីការប្រកួតជម្រើសជាតិ។ ក្លឹបប៊ែលហ្ស៊ិកនឹងត្រូវប្រឈមមុខជាមួយ Louviere ក្នុងក្របខណ្ឌ Jupiler Pro League មុនពេលពួកគេចាប់ផ្តើមយុទ្ធនាការ Champions League ទល់នឹង Monaco នៅថ្ងៃទី ១៨ ខែកញ្ញា៕