Lionel Messi ឈ្នះពាន Golden Boot ជាលើកដំបូងដោយរកបាន ២៩ គ្រាប់

បរទេស៖ កីឡាករ Messi បានបង្កើតប្រវត្តិសាស្ត្រជាកីឡាករ Inter Miami ដំបូងគេដែលឈ្នះពានរង្វាន់ Golden Boot របស់លីគក្នុងរដូវកាលទីពីររបស់គាត់ ហើយជាកីឡាករសញ្ជាតិ អាហ្សង់ទីន ទីពីរដែលបានឈ្នះពាននេះ បន្ទាប់ពីកីឡាករ Valentín “Taty” Castellanos ដែលបានស៊ុតបញ្ចូលទី ១៩ គ្រាប់ សម្រាប់ក្រុម New York City FC កាលពីឆ្នាំ ២០២១។ ការរកបាន ២៩ គ្រាប់ របស់គាត់ក៏បានដាក់គាត់ក្នុងចំណោមយុទ្ធនាការស៊ុតបញ្ចូលទីដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគផងដែរ។ មានតែកីឡាករ Josef Martínez (៣១ គ្រាប់​ក្នុង​ឆ្នាំ ២០១៨) និង Carlos Vela (៣៤ គ្រាប់​ក្នុង​ឆ្នាំ ២០១៩) ប៉ុណ្ណោះដែលធ្លាប់រកបានច្រើនជាងនេះក្នុងរដូវកាលឈ្នះពាន Golden Boot ចាប់តាំងពីឆ្នាំ ២០០៥។ មធ្យមភាគគ្រាប់បាល់ ១.០៣ គ្រាប់​ក្នុង​មួយ​ប្រកួត របស់ Messi តាមពីក្រោយត្រឹមតែមធ្យមភាគ ១.១០ គ្រាប់ របស់ Vela ពីយុទ្ធនាការឆ្នាំ ២០១៩ នោះ ខណៈដែលគ្រាប់បាល់ ២៨ គ្រាប់ ដែលមិនមែនជាបាល់ពិន័យ (Non-penalty goals) របស់គាត់បានបង្កើតកំណត់ត្រាថ្មីមួយក្នុងក្របខ័ណ្ឌ MLS សម្រាប់រដូវកាលតែមួយ ដោយនាំមុខកំណត់ត្រាចាស់ ៣ គ្រាប់

Nashville SC v Inter Miami CF

Messi បានស៊ុតបញ្ចូលទី Hat-trick លើកដំបូងរបស់គាត់ក្នុងរដូវកាលនេះនៅថ្ងៃប្រកួតចុងក្រោយ (Decision Day) ប៉ុន្តែគាត់បានបង្កើតកំណត់ត្រាថ្មីមួយក្នុងនាមជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រលីគដែលរកបាន ១០ ប្រកួត ដែលរកបាន ច្រើនជាងមួយគ្រាប់ (multi-goal games)។ កីឡាករ Stern John (Columbus Crew, ១៩៩៨), Mamadou Diallo (Tampa Bay Mutiny, ២០០០), និង Zlatan Ibrahimović (LA Galaxy, ២០១៩) ពីមុនធ្លាប់ជាអ្នករក្សាកំណត់ត្រាស្មើគ្នាដោយរកបាន ៨ ប្រកួត

FBL-EUR-C1-FC BARCELONA-AC MILAN

គ្រាប់បាល់ ២៩ គ្រាប់ ក្នុងលីគរបស់ Messi ជាប់ចំណាត់ថ្នាក់ទី ១០ នៅក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ ដោយរដូវកាលដែលគាត់រកបានគ្រាប់បាល់ច្រើនបំផុតគឺ ៥០ គ្រាប់ សម្រាប់ក្រុម Barcelona ក្នុងយុទ្ធនាការឆ្នាំ ២០១១-១២

Los Angeles Galaxy v Los Angeles FC - Western Conference Semifinals

ការរួមចំណែកដល់គ្រាប់បាល់ ៤៨ គ្រាប់ (២៩ គ្រាប់ និង ១៩ Assists) របស់ Messi ក្នុងរដូវកាលនេះជាប់ចំណាត់ថ្នាក់លេខ ក្នុងប្រវត្តិសាស្ត្រ MLS គឺតាមពីក្រោយតែរដូវកាលដ៏លេចធ្លោរបស់ Carlos Vela កាលពីឆ្នាំ ២០១៩ ប៉ុណ្ណោះ ដែលគាត់រកបាន ៣៤ គ្រាប់ និង ១៥ Assists។ គាត់ក៏ជាកីឡាករទីពីរដែលបាននាំមុខគេក្នុងលីគទាំងក្នុងការស៊ុតបញ្ចូលទី និងការបញ្ជូនបាល់ (Assists) បន្ទាប់ពីកីឡាករ Sebastian Giovinco រកបាន ២២ គ្រាប់ និង ១៥ Assists ក្នុងរដូវកាលឆ្នាំ ២០១៥

ក្រុម Inter Miami នឹងចាប់ផ្តើមការប្រកួតវគ្គ “Best-of-three series” របស់ពួកគេទល់នឹងក្រុម Nashville SC នៅថ្ងៃ សុក្រ នេះ៕

Previous articleកីឡាករ Folarin Balogun ស៊ុតបញ្ចូលទី ជួយអោយ Monaco ស្មើជាមួយ Angers
Next articleJoao Felix ស៊ុតបញ្ចូលទី Hat-trick ជួយអោយ Al-Nassr យកឈ្នះក្រុម Al Fateh ក្នុងលទ្ធផល ៥-១