បរទេស៖ លោក Ramy Abbas ភ្នាក់ងាររបស់កីឡាករ Salah បានធ្វើការឆ្នើយតបទៅនឹងព័ត៌មានរបស់ Footmercato តាមរយៈបណ្តាញសង្គម Twitter ពាក់ព័ន្ធទៅនឹងព័ត៌មានដែលថាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Liverpool នឹងចាកចេញពីទឹកដី Anfield នៅចុងរដូវក្តៅនេះ ហើយនឹងទៅចូលរួមជាមួយក្លឹបនៅ La Liga។ រឿងនេះបង្ហាញថា អារម្មណ៍របស់ Salah នៅ Liverpool គឺត្រូវបានបញ្ចប់ ហើយរូបគាត់ចង់ទៅស្វែងរកការប្រកួតប្រជែងថ្មីនៅអេស្ប៉ាញ់។
ភ្នាក់ងាររបស់ Salah បានឆ្លើយតបតាមរយៈបណ្តាញសង្គម Twitter ថា “តើអ្នកបានព័ត៌មាននេះមកពីណា? បើខ្ញុំនឹង Salah មិនដែលពិភាក្សាគ្នារឿងនេះផង។ សូមប្រាប់ពួកយើងមក”។
គួរបញ្ជាក់ថា នេះការបដិសេធលើកទី២ ហើយក្នុងរយៈពេល ៣សប្តាហ៍មកនេះ ចំពោះព័ត៌មានដែល Salah ចង់ចាកចេញពីក្លឹប Liverpool៕