បើជាការពិតមែននោះ!! កីឡដ្ឋាន Stamford Bridge អាចនឹងមិនទទួលអ្នកទស្សនារយៈពេល ៤ឆ្នាំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបតោខៀវអាចនឹងត្រូវកម្ទេចនៅកីឡដ្ឋាន Stamford Bridge ចោល ហើយកសាងថ្មីឡើងវិញ ដោយចំណាយលុយប្រមាណ ២ពាន់លានផោន ដែលកីឡដ្ឋានថ្មីនេះអាចទទួលអ្នកទស្សនាបាន ៦ម៉ឺននាក់។ លោក Todd Boehly ម្ចាស់ក្លឹប Chelsea កំពុងតែបញ្ចុះបញ្ចូលនាយកប្រត្តិបត្តក្លឹប Fulham ដើម្បីអាចលេងនៅក្នុងកីឡដ្ឋាន Craven Cottage នាពេលដែលកីឡដ្ឋាន Stamford Bridge កំពុងសាងសងឡើងវិញ។ ក្នងនោះ Wembley និង Twickenham ក៏អាចជាជម្រើសរបស់ក្រុមតោខៀវផងដែរ។ តាមប្រភពដដែរបានអោយដឹងថា ក្លឹប Chelsea អាចនឹងត្រូវលេងក្រៅទឹកដី Stamford Bridgeរហូតដល់ទៅ ៤ឆ្នាំ។

គួរបញ្ជាក់ថាកីឡដ្ឋានរបស់ក្លឹប Chelsea គឺអាចទទួលអ្នកទស្សនាបានតែ ៤២០០០នាក់ប៉ុណ្ណោះ ដែលវាតិចជាងកីឡដ្ឋានរបស់ Liverpool, Manchester United, Arsenal, Manchester City និង Tottenham៕

Previous articleភ្នាក់ងាររបស់ Salah ចេញមកបញ្ជាក់ជុំវិញព័ត៌មានចាកចេញពី Liverpool
Next articleErik ten Hag បញ្ជាក់ពីថ្ងៃដែល Eriksen អាចត្រលប់មកជួយក្រុមវិញបាន