ភ្នាក់ងាររបស់ Salah ចេញមកបញ្ជាក់ជុំវិញព័ត៌មានចាកចេញពី Liverpool

បរទេស៖ លោក Ramy Abbas ភ្នាក់ងាររបស់កីឡាករ Salah បានធ្វើការឆ្នើយតបទៅនឹងព័ត៌មានរបស់ Footmercato តាមរយៈបណ្តាញសង្គម Twitter ពាក់ព័ន្ធទៅនឹងព័ត៌មានដែលថាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Liverpool នឹងចាកចេញពីទឹកដី Anfield នៅចុងរដូវក្តៅនេះ ហើយនឹងទៅចូលរួមជាមួយក្លឹបនៅ La Liga។ រឿងនេះបង្ហាញថា អារម្មណ៍របស់ Salah នៅ Liverpool គឺត្រូវបានបញ្ចប់ ហើយរូបគាត់ចង់ទៅស្វែងរកការប្រកួតប្រជែងថ្មីនៅអេស្ប៉ាញ់។

ភ្នាក់ងាររបស់ Salah បានឆ្លើយតបតាមរយៈបណ្តាញសង្គម Twitter ថា “តើអ្នកបានព័ត៌មាននេះមកពីណា? បើខ្ញុំនឹង Salah មិនដែលពិភាក្សាគ្នារឿងនេះផង។ សូមប្រាប់ពួកយើងមក”។

គួរបញ្ជាក់ថា នេះការបដិសេធលើកទី២ ហើយក្នុងរយៈពេល ៣សប្តាហ៍មកនេះ ចំពោះព័ត៌មានដែល Salah ចង់ចាកចេញពីក្លឹប Liverpool៕

Previous articleចប់ហើយ Liverpool!! ក្រោយបុរសម្នាក់នេះសម្រេចចិត្តចែកផ្លូវជាមួយហង្សក្រហម
Next articleបើជាការពិតមែននោះ!! កីឡដ្ឋាន Stamford Bridge អាចនឹងមិនទទួលអ្នកទស្សនារយៈពេល ៤ឆ្នាំ