បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Christian Falk របស់ BILD បានអោយដឹងថា Joao Cancelo នឹងត្រលប់មកកាន់អង់គ្លេសវិញ ក្រោយបញ្ចប់ការខ្ចីជើងនៅក្លឹប Bayern Munich។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មកចូលរួមជាមួយក្លឹបយក្សនៅអាឡឺម៉ង់ ក្រោយបង្ហាញទម្រង់លេងមិនសូវល្អនៅ Manchester City។
ប៉ុន្តែសម្រាប់ទម្រង់លេងរបស់លោក Julian Nagelsmann ដែលតម្រូងអោយមានខ្សែការពារកណ្តាលដល់ទៅ ៣នាក់ ហើយនឹងការពារស្លាប់ ២នាក់ បានធ្វើអោយ Cancelo ត្រូវអង្គុយនៅកៅអីបម្រុង។
ហើយនៅពេលបានយោងតាមការចេញផ្សាយរបស់ CaughtOffside exclusive បានអោយដឹងថា Nagelsmann ពេញចិត្តនឹងការអភិវឌ្ឍន៍របស់ Cancelo ប៉ុន្តែគាត់ជឿជាក់ថាកីឡាករដែលខ្ចីជើងពី Manchester City រូបនឹងគឺមិនសាកសមសម្រាប់ក្បួនលេងរបស់លោកឡើយ៕