បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Juventus កំពុងវិភាគទៅលើការផ្ទេរយកខ្សែបម្រើ N’Golo Kante របស់ក្លឹប Chelsea នៅចុងរដូវកាលនេះ។
កុងត្រារបស់ខ្សែបម្រើរូបនេះនឹងផុតនៅខែមិថុនាខាងមុខ ហើយគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ តាមប្រភពមួយចំនួនបានបញ្ជាក់ថា Kante អាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Chelsea ប៉ុន្តែទោះបីជាយ៉ាងណាក៏ក្លឹប Juventus នៅតែជម្រុញអោយមានការផ្ទេរមួយនេះ៕