បរទេស៖ ការព្យាយាមរារាំងកាបញ្ជូនបាល់របស់កីឡាករ Andy Robertson នៅនាទីទី៦៧ បានធ្វើអោយខ្សែការពារ Maguire ផ្លាតស្នៀតខ្ទៀតបាល់បញ្ចូលទីខ្លួនឯង។ កំហុសមួយនេះ បានធ្វើអោយក្រុមស្កុតឡេនមានសង្ឃឹមឡើងវិញ ក្រោយក្រុមអង់គ្លេសបាននាំមុខដល់ទៅ ២គ្រាប់ទៅហើយ ដោយកីឡាករ Phil Foden និង Jude Bellingham នៅតង់ទី១។
កីឡាករ Maguire បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង នឹងមិនសូវបានក្លឹប Manchester United ដាក់អោយចូលលេងនោះទេ។ ប៉ុន្តែសម្រាប់លោក Gareth Southgate នៅតែមានការជឿទុកចិត្តទៅលើខ្សែការពាររូបនេះ នឹងបានដាក់គាត់អោយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសទល់នឹងអ៊ុយក្រែនដដែរ។
គួរបញ្ជាក់ កំហុសរបស់ខ្សែការពារក្លឹប Man Utd រូបនេះ មិនបានធ្វើអោយក្រុមអង់គ្លេសជួបបញ្ហានោះទេ ដោយសារតែ Harry Kane បានជួយស្តារនៅស្ថានការណ៍មកវិញ ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់បន្ថែមទៀត៕