បរទេស៖ ក្លឹបអធិរាជស ត្រៀមនឹងចំណាយថវិកាសរុបប្រមាណ ២០០លានផោន សម្រាប់តារាឆ្នើមរបស់ក្លឹប PSG។ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថា កញ្ចប់ថវិកានេះ គឺសម្រាប់ចំណាយទៅលើការផ្ទេរ ក៏ដូចជាប្រាក់ឈ្នួលរបស់ Mbappe។
ក្នុងនោះ Mbappe បានជួបនៅបញ្ហាជាមួយនឹងក្លឹប PSG កាលពីដើមរដូវក្តៅ ដែលនាំអោយគាត់មានការជាប់គាំងមិនបានចូលរួមជាមួយនឹងក្រុមក្នុងការប្រកួត Pre-Season របស់ក្លឹបនៅប្រទេសជប៉ុន។ ខណៈពេលដែលសមាជិកម្ចាស់ជើងឯក World Cup រូបនេះមិនចង់ចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប PSG ដែលចង់អោយគាត់បន្តស្នាក់នៅ ឫក៏ប្រសិនជាគាត់ចាកចេញនៅឆ្នាំ២០២៤ ក៏ក្លឹបអាចទទួលបានប្រាក់ខ្លះ ពីការផ្ទេរគាត់។ បញ្ហានេះត្រូវបានដោះស្រាយជាបណ្ដោះអាសន្ន ដោយ Mbappe ត្រលប់មកលេងឱ្យ PSG នៅដើមរដូវកាលថ្មី Ligue 1 ដោយរកបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 3 លើកមកទល់ពេលនេះ។
គួរបញ្ជាក់ថា ក្លឹប PSG នៅតែពិចារណាទៅលើការផ្តល់កុងត្រាថ្មីដល់ Mbappe ប៉ុន្តែខាងកីឡាករមិនមានបំណង់ក្នុងការបន្តនោះទេ។ ដោយឡែកខាងក្លឹប Real មិនអាចធ្វើការផ្ទេរយកកីឡាកររូបនេះមកជំនួសកន្លែងរបស់ Karim Benzema នៅរដូវក្តៅនេះទេ ប៉ុន្តែពួកគេសង្ឃឹមថានឹងអាចយកគាត់បាននៅរដូវក្តៅក្រោយ៕