សុបិន្តអាក្រក់របស់ Maguire នៅក្រុមជម្រើសជាតិអង់គ្លេស!! ក្រោយទាត់ចូលទីខ្លួនឯង

បរទេស៖ ការព្យាយាមរារាំងកាបញ្ជូនបាល់របស់កីឡាករ Andy Robertson នៅនាទីទី៦៧ បានធ្វើអោយខ្សែការពារ Maguire ផ្លាតស្នៀតខ្ទៀតបាល់បញ្ចូលទីខ្លួនឯង។ កំហុសមួយនេះ បានធ្វើអោយក្រុមស្កុតឡេនមានសង្ឃឹមឡើងវិញ ក្រោយក្រុមអង់គ្លេសបាននាំមុខដល់ទៅ ២គ្រាប់ទៅហើយ ដោយកីឡាករ Phil Foden និង Jude Bellingham នៅតង់ទី១។

កីឡាករ Maguire បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង នឹងមិនសូវបានក្លឹប Manchester United ដាក់អោយចូលលេងនោះទេ។ ប៉ុន្តែសម្រាប់លោក Gareth Southgate នៅតែមានការជឿទុកចិត្តទៅលើខ្សែការពាររូបនេះ នឹងបានដាក់គាត់អោយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសទល់នឹងអ៊ុយក្រែនដដែរ។

គួរបញ្ជាក់ កំហុសរបស់ខ្សែការពារក្លឹប Man Utd រូបនេះ មិនបានធ្វើអោយក្រុមអង់គ្លេសជួបបញ្ហានោះទេ ដោយសារតែ Harry Kane បានជួយស្តារនៅស្ថានការណ៍មកវិញ ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់បន្ថែមទៀត៕

Previous articleReal Madrid ត្រៀមកញ្ចប់ថវិការដល់ទៅ….. សម្រាប់ការផ្ទេរ Mbappe
Next articleកីឡាករ Son Heung-min បង្ហាញការខឹងសម្បារចំពោះរឿងមួយនេះ