Juventus សម្លឹងឃើញកីឡាករម្នាក់ មកជំនួសកន្លែងរបស់ Pogba ដែលអាចនឹងត្រូវពិន័យមិនអោយប្រកួត ៤ឆ្នាំ

បរទេស៖ កីឡាករជម្រើសជាតិបារាំង ដែលជាសមាជិកម្នាក់ឈ្នះពាន World Cup អាចនឹងត្រូវផ្អាកការប្រកួតជាបណ្តោះអាសន្ន ក្រោយធ្វើតេស្តរកឃើញនៅ​តេស្តូស្តេរ៉ូន។ ដោយ Pogba ទើបតែបានលេងអោយក្លឹប Juventus បានតែ ៥២នាទីប៉ុណ្ណោះនៅរដូវកាលនេះ ខណៈគាត់បានជួបនឹងបញ្ហារពយស ហើយឥលូវនេះអាចប្រឈមនឹងការហាមមិនអោយចូលលេងដល់ទៅ ៤ឆ្នាំទៀតផង។

នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថា ក្លឹប Juventus បាននឹងកំពុងកំណត់នៅអត្តសញ្ញាណកីឡាករ ដែលនឹងមកជំនួសកន្លែងរបស់ Pogba រួចហើយ។ ក្នុងនោះកីឡាករ Partey របស់ក្លឹប Arsenal គឺជាកីឡាករម្នាក់ ដែលស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបអ៊ីតាលីមួយនេះ។

20230722_Thomas_Partey

ក្លឹបកាំភ្លើងនៅមានការស្ទាក់ស្ទើរក្នុងការលក់នៅកីឡាកររូបនេះ បើទោះបីជាក្លឹបបានទិញ Declan Rice កមហើយក៏ដោយនៅក្នុងតំបន់បម្រើរបស់ខ្លួន។ ប៉ុន្តែមើលក្លឹប Arsenal អាចនឹងធ្វើការពិចារណាលក់កីឡាករម្នាក់ ប្រសិនជាទទួលបាននៅសំណើរដ៏សាកសមណាមួយ។

គួរបញ្ជាក់ថា កីឡាករសញ្ជាតិហ្គាណា រូបនេះបានជាសះស្បើយអំពីបញ្ហារបួសសរសៃពួរ និងបានចូលរួមប្រកួត Premier League ចំនួនបីសម្រាប់ Arsenal ក្នុងយុទ្ធនាការ 2023-24៕

Previous articleMessi ផ្ញើរសារជូនពរអតីតមិត្តរួមក្រុមនៅ PSG ម្នាក់ដែលបានផ្ទេរទៅក្លឹបនៅប្រទេសកាតា
Next articleម្តាយរបស់ Maguire ចេញមកនិយាយអំពីស្ថានភាពកូនរបស់ខ្លួនថា