បរទេស៖ កីឡាករបានបង្ហោះនៅសារមួយក្នុងបណ្តាញសង្គម Instagram ដោយបានចូលពរទៅកាន់កីឡាករ Verratti អោយជួបសំណាងល្អ ខណៈពេលខ្សែបម្រើរូបនេះបានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Al-Arabi នៅរដូវក្តៅនេះដោយជោគជ័យ។ ជាមួយនឹងរូបកីឡាករទាំង ២នាក់ ខណៈពេលដែលកំពុងបំពេញតួនាទីអោយក្រុមជម្រើសជាតិ ដោយភ្ជាប់ជាមួយនឹងសារថា “សំណាងល្អសម្រាប់ដំណាក់កាលថ្មី Verratti!! អ្នកបានដឹងហើយថាខ្ញុំនឹងជូនពរអ្នកអោយជួបតែសំណាងល្អជារៀងរហូត”។
ក្នុងនោះកីឡាករទាំង ២នាក់ ធ្លាប់បានលេងជាមួយគ្នាចំនួន ២រដូវកាលនៅក្លឹប PSG មុនពេលដែលអ្នកទាំង ២បានចាកចេញពីទឹកដីបារាំងនៅរដូវក្តៅដូចគ្នា ដោយ Messi បានទៅចូលរួមជាមួយនឹងក្លឹប Inter Miami នៅ MLS។ កីឡាករសញ្ជាតិអ៊ីតាលី បានចំណាយច្រើនរដូវកាលនៅក្លឹបបារាំងមួយនេះ ដោយបានឈ្នះពានលីគបារាំងដល់ទៅ ៩ដង។
គួរបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងត្រូវជួយក្លឹប Inter Miami សម្រាប់ការប្រកួតតទល់នឹងក្លឹប Atlanta United នៅកលីគ MLS នាថ្ងៃទី ១៦ ខែកញ្ញា ខាងមុខ ខណៈគាត់ត្រូវសង្ស័យថាមានបញ្ហារបួស៕
View this post on Instagram