បរទេស៖ កីឡាករជម្រើសជាតិបារាំង ដែលជាសមាជិកម្នាក់ឈ្នះពាន World Cup អាចនឹងត្រូវផ្អាកការប្រកួតជាបណ្តោះអាសន្ន ក្រោយធ្វើតេស្តរកឃើញនៅតេស្តូស្តេរ៉ូន។ ដោយ Pogba ទើបតែបានលេងអោយក្លឹប Juventus បានតែ ៥២នាទីប៉ុណ្ណោះនៅរដូវកាលនេះ ខណៈគាត់បានជួបនឹងបញ្ហារពយស ហើយឥលូវនេះអាចប្រឈមនឹងការហាមមិនអោយចូលលេងដល់ទៅ ៤ឆ្នាំទៀតផង។
នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថា ក្លឹប Juventus បាននឹងកំពុងកំណត់នៅអត្តសញ្ញាណកីឡាករ ដែលនឹងមកជំនួសកន្លែងរបស់ Pogba រួចហើយ។ ក្នុងនោះកីឡាករ Partey របស់ក្លឹប Arsenal គឺជាកីឡាករម្នាក់ ដែលស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបអ៊ីតាលីមួយនេះ។
ក្លឹបកាំភ្លើងនៅមានការស្ទាក់ស្ទើរក្នុងការលក់នៅកីឡាកររូបនេះ បើទោះបីជាក្លឹបបានទិញ Declan Rice កមហើយក៏ដោយនៅក្នុងតំបន់បម្រើរបស់ខ្លួន។ ប៉ុន្តែមើលក្លឹប Arsenal អាចនឹងធ្វើការពិចារណាលក់កីឡាករម្នាក់ ប្រសិនជាទទួលបាននៅសំណើរដ៏សាកសមណាមួយ។
គួរបញ្ជាក់ថា កីឡាករសញ្ជាតិហ្គាណា រូបនេះបានជាសះស្បើយអំពីបញ្ហារបួសសរសៃពួរ និងបានចូលរួមប្រកួត Premier League ចំនួនបីសម្រាប់ Arsenal ក្នុងយុទ្ធនាការ 2023-24៕