កីឡាករ AT Madrid រូបនេះដែលលោក Pep ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាក្លឹប Manchester City បានបរាជ័យក្នុងការចុះហត្ថលេខាយកកីឡាករ Rodrigo Riquelme ពីក្លឹប Atletico Madrid។

ការពីកំឡុងទីផ្សារដោះដូររដូវក្តៅ មានក្លឹបជាច្រើនចាប់អារម្មណ៍ទៅលើកីឡាករ Riquelme។ Real Betis, Valencia និង Sevilla បានព្យាយាមក្នុងការខ្ចីជើងរូបគាត់ ហើយក្លឹប Feyenoord ក៏ចាប់អារម្មណ៍ចង់ផ្ទេរយកកីឡាករម្នាក់ជាអចិន្ត្រៃយ៍ផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្លឹប City បាក់ដាក់សំណើរផ្ទេរ Riquelme ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Atletico Madrid៕

Previous articleវ័យ ១៨ ឆ្នាំតែកីឡាកររូបនេះបានទាក់ទាញការចាប់អារម្មណ៍ពី Barcelona និង Chelsea
Next articleLionel Messi បានបញ្ចុះបញ្ចូលម្ចាស់ពាន Ballon d’or មកចូលរួម Inter Miami