Arsenal បានចាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Fiorentina

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Firenze Viola បានអោយដឹងថាក្លឹប Arsenal បានកំពុងតាមដានទៅលើខ្សែការពារ Michael Kayode របស់ក្លឹប Fiorentina។

កីឡាករ Kayode មានវ័យ ១៩ឆ្នាំ លេងក្នុងតំណែងខ្សែការពារស្តាំ ដែលជាយុវជនឆ្នើមនៅក្លឹប Fiorentina។ ក្លឹប Arsenal បានបញ្ជូនក្រុមការងារទៅមើលកីឡាករ Kayode កំឡុងពេលក្លឹប Fiorentina បានយកឈ្នះក្លឹប Cagliari ក្នុងលទ្ធផល ៣ទល់នឹង០។

Fiorentina, alla scoperta di Kayode, il 2004 campione d'Europa u-19

ខាងក្លឹប Fiorentina អាចនឹងប្រើប្រាស់នៅជម្រើសបន្តថែមមួយរដូវកាលដល់ឆ្នាំ២០២៥ ដែលមាននៅក្នុងកុងត្រារបស់កីឡាករ Kayode៕

Previous articleអតីតគ្រូបង្វឹក Chelsea ទទួលបានសំណើពីក្លឹបនៅហូឡង់
Next articleក្លឹបធំ ២ នៅ LaLiga ប្រជែងគ្នាចង់បាន Leroy Sane