មិនធម្មតាលោក David Moyes បានបំបែកកំណត់ត្រាថ្មីសម្រាប់ West Ham

បរទេស៖ ក្រោយក្រុមលោក David Moyes បានយកឈ្នះលើក្រុមមកពីអាឡឺម៉ង់ក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីឡើងមកឈរនៅលើកំពូលតារា Group A បន្ទាប់ពីឈ្នះ ២ប្រកួត។

នេះជាការឈ្នះ ១៧ដងជាប់គ្នារបស់ក្លឹប West Ham នៅក្នុងការប្រកួតតំបន់អឺរ៉ុប ដែលវាជាការឈ្នះច្រើនបំផុតលើសក្លឹបមកពីអង់គ្លេសផ្សេងទៀត។

ក្រុមលោក Moyes បានបំបែកនៅកំណត់ត្រារបស់ក្លឹប Man City ដែលដឹកនាំដោយលោក Pep Guardiola ដែលប្រកួតមិនដែលចាញ់ ១៦ដងជាប់គ្នា, កំណត់ត្រារបស់ក្លឹប Leeds United ដែលដឹកនាំដោយ Don Revie ក្នុងឆ្នាំ១៩៦៨ និងកំណត់ត្រាក្លឹប Tottenham ដែលដឹកនាំដោយ Bill Nicholson ក្នុងឆ្នាំ១៩៧២៕

Previous articleZlatan Ibrahimovic បានចេញនិយាយការពារគ្រួសារ Glazers បែបនេះ
Next articleអតីតខ្សែប្រយុទ្ធ Liverpool បង្ហាញអារម្មណ៍សម្រាប់ការលេងនៅទឹកដី Anfield