លោក Jurgen Klopp នៅតែត្រូវការខ្សែបម្រើបន្ថែមទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សយរបស់ Tutto Juve បានអោយដឹងថាក្រោយបានពង្រឹងនៅតំបន់បម្រើរបស់ខ្លួនជាមួយនឹងការនាំយកមកនៅកីឡការ Alexis Mac Allister, Dominik Szoboszlai, Wataru Endo និង Ryan Gravenberch នារដូវក្តៅនេះ ក្លឹបហង្សក្រហមនៅសម្លឹងឃើញការចុះហត្ថលេខាយកខ្សែបម្រើ Thuram ម្នាក់ទៀត។

ក្នុងនោះក៏មានក្លឹប Juventus, Manchester City, Paris Saint-Germain និង Borussia Dortmund ដែលបានចាប់អារម្មណ៍ចង់បានគាត់ផងដែរ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបច្រើនក៏ដោយ ប៉ុន្តែក្លឹប Liverpool បាននឹងកំពុងនាំមុខគេ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន ៦ប្រកួតហើយអោយក្លឹបនៅបារាំងក្នុងរដូវកាលនេះ ជាមួយនឹងកុងត្រារបស់គាត់ដែលនឹងផុតនៅឆ្នាំ២០២៥ ហើយតម្លៃផ្ទេរមានប្រមាណ ៤០លានអឺរ៉ូ៕

Previous articleអតីតខ្សែប្រយុទ្ធ Liverpool បង្ហាញអារម្មណ៍សម្រាប់ការលេងនៅទឹកដី Anfield
Next articleលោក Erik ten Hag និយាយថាកំហុសធំបំផុតរបស់ Onana ​គឺ​បញ្ហា​ផ្លូវចិត្ត