កុងត្រាជិតផុតហើយ!! ត្រូវនៅបន្ត ឫក៏ចាកចេញ?

បរទេស​៖​ ក្លឹប Real Madrid កំពុងពិចារណាទៅលើការបន្តកុងត្រាជាមួយនឹងអ្នកចាត់ការ Carlo Ancelotti ដែលកុងត្រារបស់គាត់នឹងផុតនៅចុងរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាបុរសសញ្ជាតិអ៊ីតាលី ដែលមានវ័យ ៦៤ឆ្នាំរូបនេះ បានមកចូលរួមជាមួយនឹងក្លឹប Real Madrid នៅឆ្នាំ២០២១ ហើយអាចនឹងទទួលបាននៅការបន្តកុងត្រាថ្មីរយៈពេល ២ឆ្នាំទៀត។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះក៏មានព័ត៌មានលេចលឺអំពីការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ប៉ុន្តែគាត់សុំមិនធ្វើការបញ្ចេញនៅមតិចំពោះរឿងនេះទេ៕

Previous articleModric អោយតម្រុយនៃការចាកចេញ ដោយសារតែបញ្ហានេះ
Next articleDest ទំនង់ជាអាចបន្តស្នាក់នៅហូឡង់ជាមួយនឹង PSV