Dest ទំនង់ជាអាចបន្តស្នាក់នៅហូឡង់ជាមួយនឹង PSV

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប PSV Eindhoven ត្រៀមក្នុងការរក្សាទុកនៅកីឡាករដែលបានខ្ចីជើងពីក្លឹប Barcelona ហើយចង់អោយខ្សែការពារ Sergino Dest ស្នាក់នៅជាមួយខ្លួនជាអចិន្ត្រៃយ៍តែម្តង។

Dest ដែលមានវ័យ ២៣ឆ្នាំ បានជួបនៅបញ្ហាកាលនៅក្លឹប Barcelona ហើយក៏បានទៅចំណាយពេលលេងខ្ចីជើងឯក្លឹប AC Milan កាលពីរដូវកាលមុន ប៉ុន្តែនៅតែមិនអាចធ្វើអោយអជីពគាត់ត្រលប់មកភាពល្អវិញនោះទេ។ នៅពេលនេះគាត់ក៏បានបន្តលេងខ្ចីជើងនៅក្លឹប PSV។ ជាមួយនឹងការរីកចម្រើននៅក្លឹប PSV ធ្វើអោយក្លឹបចង់បង់នៅតម្លៃ ១០លានអឺរ៉ូ ដើម្បីអាចប្រើនៅជម្រើសទិញផ្តាច់យករូបគាត់នៅខែមករាខាងមុខ៕

Previous articleកុងត្រាជិតផុតហើយ!! ត្រូវនៅបន្ត ឫក៏ចាកចេញ?
Next articleទើបតែ ១៨ឆ្នាំប៉ុណ្ណោះ!! ប៉ុន្តែត្រូវបានក្លឹបនៅអង់គ្លេសចេញមកប្រជែងគ្នាយក