បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Fulham នឹងត្រូវចេញមកប្រជែងជាមួយនឹងក្លឹប Chelsea ដើម្បីធ្វើការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Antonio Nusa របស់ក្លឹប Club Brugge នៅខែមករា។
កីឡាករវ័យ ១៨ឆ្នាំ ដែលបានមកចូលរួមជាមួយនឹងក្លឹប Club Brugge កាលពីឆ្នាំ២០២១ ហើយនៅសល់កុងត្រារយៈពេល ៤ឆ្នាំទៀត គឺមានតម្លៃខ្លួនប្រមាណ ២០លានអឺរ៉ូ៕