Salisu សម្លឹងរកមើលក្លឹបថ្មី ខណៈ Southampton ប្រឈមនឹងកាត់ចេញពីក្របខណ្ឌអង់គ្លេស

បរទេស៖ ក្លឹប Aston Villa, Leicester និង Manchester United កំពុងតែចាប់អារម្មណ៍ទៅលើខ្សែការពារកណ្តាលរបស់ក្លឹប Southampton គឺកីឡាករ Mohammed Salisu។

នេះបើយោងតាមការចេញផ្សាយរបស់ TEAMTalk បានអោយដឹងថាក្លឹបនៅអង់គ្លេសចំនួន ៣កំពុងចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៣ឆ្នាំ ក្រោយគាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ ចាប់តាំងពីមកកាន់ទឹកដី Saints កាលពីឆ្នាំ២០២០។

ប្រភពដដែរបានបន្ថែមថាតម្លៃផ្ទេររបស់គាត់ប្រមាណ ២៥លានផោន។ ហើយគាត់អាចនឹងផ្ទេរទៅក្លឹបថ្មី ប្រសិនជាក្លឹប​Southampton ត្រូវបានកាត់ចេញពីក្របខណ្ឌ EPL មែន៕

Previous articleLiverpool ហ៊ានចំណាយលុយជិត ៥០លានផោន ដើម្បីទិញយកអតីតកូនក្រុមរបស់ Ten Hag
Next articleOzil ប្រាប់រឿងដែលខ្លួនខកចិត្តបំផុតក្នុងអាជីព