Erik ten Hag ផ្ញើរសារខ្លីមួយទៅកាន់ Sancho ក្រោយផ្ទេរទៅដល់ Dortmund

បរទេស៖ ក្រោយខកខានមិនបានបង្ហាញខ្លួននៅ Old Trafford តាំងពីខែសីហាមក ពេលនេះខ្សែប្រយុទ្ធស្លាប់សញ្ជាតិអង់គ្លេស គឺកីឡាករ Sancho ត្រូវបានអនុញ្ញាតអោយត្រលប់ទៅកាន់ទឹកដីអាឡឺម៉ង់វិញហើយ។ ការផ្ទេរត្រលប់ទៅវីញនេះកើតឡើង ក្រោយគាត់បានចំណាយពេល ២ឆ្នាំកន្លះបន្ទាប់ពីផ្ទេរមកកាន់ Premier League ជាមួយនឹងតម្លៃ ៧៥លានផោន។ លោក Erik ten Hag បានដក Sancho ចេញពីក្រុមឈុតធំរបស់ Manchester Untied ហើយគាត់ក៏មិនចង់ចំណាយពេលនិយាយអំពីបញ្ហារបស់ កីឡាករវ័យ ២៣ឆ្នាំរូបនេះច្រើន ក្រោយការចាកចេញនាខែមករានេះ។

Ten Hag loses patience with Sancho as 'ruthless' Man Utd prepare to sell seven stars signed for £256m

នៅពេលដែលមានការសាកសួរអំពីការចាកចេញរបស់​ Sancho នៅក្នុងសន្និសិទ្ធការសែតមុនការប្រកួតជាមួយក្លឹប Tottenham លោក Erik ten Hag បាននិយាយថា “ខ្ញុំសង្ឃឹមថាគាត់នឹងធ្វើបានល្អ ដូច្នេះខ្ញុំជូនពរគាត់អោយជួបតែសំណាងល្អ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​ធ្វើ​បាន​ល្អ ហើយ​គាត់​នឹង​ទទួល​បាន​ជោគជ័យ”។

Sancho Dortmund return GFX

នៅក្នុងសន្និសិទ្ធដដែរ នៅពេលដែលការចោទសួរអំពីប្រធានបទ Sancho ទៀត លោកគ្រូសញ្ជាតិហូឡង់បានឆ្លើយតមបន្ថែមថា៖ “ខ្ញុំបានឆ្លើយនឹងរឿងនេះហើយ ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ”។

ក្លឹប Man Utd បានធ្វើការតស៊ូយ៉ាងខ្លាំងនៅក្នុងរដូវកាលនេះ ហើយ FA Cup គឺជាព្រឹត្តិការណ៍តែមួយដែលក្លឹបនៅសល់ឪកាសប្រជែងពាន៕

Previous articleក្លឹបនៅលីគអារ៉ាប៊ីសាអូឌីតមួយនេះ សាកសួរអំពីការផ្ទេរខ្សែការពារឆ្វេង Lucas Digne
Next articlePochettino បង្ហាញការព្រួយបារម្ភ ក្រោយកីឡាករសំខាន់ម្នាក់មិនអាចជួយក្រុមបាន