Ansu Fati អាចនឹងទៅចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ ដោយសារតែ

បរទេស៖ កីឡាករឆ្នើម Ansu Fati របស់ក្លឹប Barcelona អាចនឹងធ្វើដំណើរចេញពី La Liga នៅរដូវក្តៅនេះ ហើយក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរកឪកាសក្នុងការខុះហត្ថលេខានៅរដូវក្តៅនេះ ប្រសិនការបន្តកុងត្រាជាមួយនឹងក្លឹប Barca របស់គាត់នៅតែជាប់គាំង។

នេះបើយោងតាមការចេញផ្សាយរបស់ Diario SPORT បានអោយដឹងថាភ្នាក់ងាររបស់កីឡាករវ័យ ២០ឆ្នាំរូបនេះ គឺលោក Jorge Mendes បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹបបិសាចក្រហមរួចហើយ ដើម្បីពិភាក្សាអំពីឪកាសដែលអាចនាំយករូបគាត់មកកាន់ទឹកដី Old Trafford៕

Previous articleលេងល្អដ៏ថ្នាក់ក្លឹបនៅអង់គ្លេស ប្រជែងគ្នាចង់បាន
Next article៥សែនផោន ជាប្រាក់ឈ្នួលប្រចាំសប្តាហ៍ដែល Rashford ចង់បាន! មែន ឫទេ?