Man City និង Liverpool កំពុងប្រជែងគ្នាយកកីឡាកររបស់ក្លឹប Wolves

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Liverpool និង Manchester City មិនត្រឹមត្រូវប្រកួតប្រជែងដណ្តើមពាន Premier League នោះទេ ប៉ុន្តែក្លឹបទាំង ២ក៏បានចាបអារម្មណ៍ទៅលើគោលដៅខ្សែប្រយុទ្ធ Pedro Neto របស់ក្លឹប Wolverhampton Wanders ដូចគ្នាទៀត។

Pedro Neto Wolves 2023-24

ប្រភពដដែរបានអោយដឹងថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានតម្លៃប្រមាណ ៦០លានផោន សម្រាប់ទីផ្សារនារដូវក្តៅ។ ក្លឹប Liverpool អាចនឹងជួបការលំបាក ប្រសិនបើពួកគេប្រកួតជាមួយ Man City នៅរដូវក្តៅនេះសម្រាប់កីឡាករវ័យ ២៤ឆ្នាំ ខណៈដែលក្លឹបកំពុងស្ថិតក្នុងស្ថានភាពដ៏ស្មុគស្មាញ ដែលពួកគេកំពុងស្ថិតក្នុងដំណាក់កាលនៃការតែងតាំងនាយកកីឡា ហើយនឹងគ្រូបង្វឹកថ្មី សម្រាប់រដូវកាលក្រោយ៕

Previous articleក្លឹបមួយនេះ ចង់បានលោក Erik ten Hag ទៅធ្វើជាគ្រូបង្វឹក
Next articleភ្នាក់ងាររបស់កីឡាករ Josip Stanisic ចេញមកបញ្ជាក់អំពីអនាគតរបស់កីឡាករ