ភ្នាក់ងាររបស់កីឡាករ Josip Stanisic ចេញមកបញ្ជាក់អំពីអនាគតរបស់កីឡាករ

បរទេស៖ ភ្នាក់ងាររបស់កីឡាករ Josip Stanisic បានបញ្ជាក់កីឡាករនឹងត្រលប់មកកកាន់ក្លឹប Bayern Munich នៅរដូវក្តៅនេះ ក្រោយបញ្ចប់ការខ្ចីជើងនៅក្លឹប Bayer Leverkusen ដោយសារខាងក្លឹបនេះមិនមានបំណងចង់ផ្ទេរយកគាត់ជាអចិន្ត្រៃយ៍នោះទេ។

SACHA BOEY BAYERN MÜNCHEN JOSIP STANISIC BAYER LEVERKUSEN

លោក Dieter Hoenes ភ្នាក់ងាររបស់គាត់បានប្រាប់ BILD ថា៖ “គាត់នៅមានកុងត្រាជាមួយនឹងក្លឹប Bayern ដល់ឆ្នាំ២០២៦។ វាមិនមានលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ ហើយក៏មិនមានជម្រើសក្នុងការទិញផ្តាច់សម្រាប់ក្លឹប Leverkusen ដូចគ្នា។ ដូច្នេះគាត់នឹងត្រូវត្រលប់មក Bayern វិញនៅរដូវក្តៅ”៕

Previous articleMan City និង Liverpool កំពុងប្រជែងគ្នាយកកីឡាកររបស់ក្លឹប Wolves
Next articleChelsea សម្លឹងឃើញបេក្ខភាព សម្រាប់ជំនួសកន្លែងរបស់លោក Pochettino ហើយ