បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅ Bundesliga បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមកប្រជែងគ្នាជាមួយនឹងក្លឹបតោខៀវក្នុងការចុះហត្ថលេខាយកអ្នកចាំទីក្រៅជម្រើសរបស់ក្លឹប Arsenal កីឡាករ Aaron Ramsdale នារដូវក្តៅខាងមុខ។

ស្របពេលដែលក្លឹបកាំភ្លើងធំត្រៀមក្នុងការចុះហត្ថលេខាយកអ្នកចាំទី David Raya ជាអចិន្ត្រៃយ៍ពីក្លឹប Brentford ធ្វើអោយអ្នកចាំទី Ramsdale អាចនឹងចាកចេញពីក្លឹប ដើម្បីស្វែងរកនៅការប្រកួតច្រើនជាងមុន៕



