ល្អដល់ថ្នាក់ក្លឹបយក្សចំនួន ៣នៅ Premier League ចេញមកប្រជែងគ្នាចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Patrick Berger របស់សារព័ត៌មាន Sky Sport បានអោយដឹងថាក្លឹបចំនួន ៣នៅ Premier League ដូចជា Manchester City, Chelsea និង Liverpool ដែលបានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ក្លឹប PSV កីឡាករ Johan Bakayoko នារដូវក្តៅខាងមុខ។

JOHAN BAKAYOKO PSV

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះមានកិច្ចសន្យាជាមួយក្លឹបហូឡង់រហូតដល់ឆ្នាំ២០២៦ ហើយអាចមានតម្លៃក្នុងចន្លោះពី ៥០-៦០លានអឺរ៉ូ។ ក្លឹបយក្សនៅអឺរ៉ុបផ្សេងទៀតដូចជា PSG និង Borussia Dortmund ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះផងដែរ៕

Previous articleក្លឹបយក្សនៅអាឡឺម៉ង់ចេញមកប្រជែងយកអ្នកចាំទី Aaron Ramsdale
Next articleលោក Ratcliffe ចង់បានបុរសម្នាក់នេះ មកជំនួសកន្លែង Ten Hag នារដូវកាលក្រោយ