បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថា ក្លឹប Manchester United កំពុងតែតាមប្រម៉ាញយកខ្សែការពារ Gleison Bremer របស់ក្លឹប Juventus។
ជាមួយនឹងការសម្លឹងឃើញពង្រឹងនៅតំបន់ការពារ ក្លឹប Manchester United បានមើលឃើញកីឡាករ Bremer ជាបេក្ខភាពស័ក្តិសម បន្ទាប់ពីគាត់បង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Juventus នារដូវកាលនេះ។ ដោយបង្ហាញខ្លួនបាន ២៩ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ កីឡាករ Bremer បានធ្វើអោយខ្លួនឯងក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់ក្រុមក្រោមការដឹកនាំរបស់លោក Massimiliano Allegri។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាមានពាក្យចចាមអារ៉ាមដែលថាតម្លៃផ្តាច់កុងត្រារបស់គាត់ គឺប្រមាណ ៤៣លានផោន ក៏វាមិនមែនជាបញ្ហាសម្រាប់ក្លឹប Manchester United នោះទេ។ ក្លឹបប្តេជ្ញាបន្តការខិតខំប្រឹងប្រែងរបស់ពួកគេ ដោយបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការវិនិយោគដើម្បីពង្រឹងនៅតំបន់ការពារ ដែលជាផ្នែកមួយនៃកាតរុះរើនៅតំបន់ការពារសម្រាប់រដូវក្តៅខាងមុខ៕



