បរទេស៖ របាយការណ៍ថ្មីៗបានបង្ហាញថាសហម្ចាស់ថ្មីរបស់ក្លឹប Manchester United គឺលោក Sir Jim Ratcliffe នៃ INEOS បានកំណត់អត្តសញ្ញាណលោក Southgate ជាជម្រើសកំពូលរបស់ពួកគេដើម្បីមកជំនួសលោក Erik ten Hag ប្រសិនបើក្លឹបសម្រេចចិត្តចែកផ្លូវជាមួយបុរសសញ្ជាតិហូឡង់រូបនេះ។ លោក Erik ten Hag ដែលមកកាន់តួនាទីជាអ្នកចាត់ការនៅ Old Trafford កាលពីខែឧសភា ឆ្នាំ២០២២ បានស្ថិតនៅក្រោមការត្រួតពិនិត្យសម្រាប់រដូវកាលនេះ ជាពិសេសជាមួយទម្រង់លេងដែលមិនល្អរបស់ក្លឹប Man Utd ដែលធ្វើអោយមានការសង្ស័យថាពួកគេអាចលេងនៅព្រឹត្តិការណ៍ Champions League នារដូវកាលក្រោយ ឫក៏យ៉ាងណា។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅមុនការប្រកួតមិត្តភាពរបស់អង់គ្លេសជាមួយប្រេស៊ីល លោក Southgate បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ចំពោះតួនាទីបច្ចុប្បន្នរបស់គាត់ ដោយនិយាយថា៖ “មានរឿង ២ ដែលត្រូវនិយាយ។ ខ្ញុំជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិអង់គ្លេស ខ្ញុំមានការងារមួយជាមូលដ្ឋាន។ ត្រូវព្យាយាម និងយកឈ្នះពានរង្វាន់ Euros។ បញ្ជាក់អោយបានច្បាស់ថា ពយកយើងមានការប្រកួតដល់សំខាន់ចំនួន ២នៅក្នុងសប្តាហ៍នេះ”។

គាត់បានបន្ថែមទៀតថា៖ “រឿងទី២ នោះគឺ ក្លឹប Manchester United មានអ្នកចាត់ការម្នាក់រួចហើយ ហើយខ្ញុំគិតថាវាជាការដែលមិនគោរពចំពោះការរំពឹងទុកណាមួយលើតំណែងមួយរបស់អ្នកចាត់ការម្នាក់។ ខ្ញុំជាប្រធានសមាគមអ្នកគ្រប់គ្រង League។ ខ្ញុំមិនមានពេលសម្រាប់ព័ត៌មានចចាមអារ៉ាមទាំងនោះទេ”។
កុងត្រារបស់លោក Southgate ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសនឹងផុតបន្ទាប់ពីព្រឹត្តិការ Euros ខាងមុខ។ ហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតថាគាត់មិនមានការជួបពិភាក្សាជាមួយនឹងក្លឹបផ្សេង មុនពេលព្រឹត្តិការណ៍ Euros នោះទេ ដោយគាត់ផ្តោតតែការដឹកនាំរបស់ក្រុមជម្រើសជាតិអង់គ្លេស ដើម្បីអាចឈ្នះពាន។
លោក Southgate បាននិយាយថា៖ “ខ្ញុំផ្តោតទៅលើការប្រកួត Euros”។
“ប្រសិនជាយើងបានធ្វើអ្វីមួយ ដូចជាកុងត្រាមុនការប្រកួត Euros នោះមនុស្សគ្រប់គ្នានឹងចោទជាសំនួរថា “ហេតុអ្វីអ្នកចុះហត្ថលេខាមុនព្រឹត្តិការណ៍ Euros?” ខ្ញុំច្បាស់ជាមិននិយាយជាមួយក្លឹបណានោះទេមុនការប្រកួត។ ខ្ញុំមិនមាននោះទេ។ ខ្ញុំបានធ្វើការនេះអស់រយៈពេល ៨ឆ្នាំហើយ។ ខ្ញុំមិនដែរពិភាក្សាជាមួយក្លឹបណាមួយ ក្នុងកំឡុងពេលដែលខ្ញុំនៅកាន់តួនាទីនេះនោះទេ”។

ក្រុមជម្រើសអង់គ្លេសត្រូវជួបជាមួយនឹងប្រេស៊ីលដែលជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៥សម័យកាលនៅយប់ថ្ងៃសៅរ៍ ហើយបន្ទាប់មកនឹងត្រូវប្រកួតជាមួយបែលហ្ស៊ិក នៅកីឡដ្ឋាន Wembley នៅថ្ងៃអង្គារខាងមុខ៕



