Kyle Walker ទំនង់អាចជួយក្លឹប Man City ពេលប្រកួតនឹង Arsenal បាន

បរទេស៖ ខ្សែការពារ Walker ដែលបានចូលលេងនៅក្នុងការប្រកួតមិត្តភាពរបស់អង់គ្លេសជាមួយប្រេស៊ីលកាលពីថ្ងៃសៅរ៍ ហើយត្រូវបានប្តូរចេញវិញបន្ទាប់ពីលេងបានត្រឹមតែ ២០នាទី ដោយសារតែមានរបួសសរសៃពួរ។ ចាប់តាំងពីមានបញ្ហារបួសមក លោក Pep Guardiola បានបង្ហាញនៅការព្រួយបារម្ភ ក្រោយក្លឹប Man City នឹងត្រូវប្រកួតជាមួយនឹងក្លឹប Arsenal នៅ Premier League ប៉ុន្តែអ្វីៗហាក់ល្អប្រសើរឡើងវិញក្រោយការធ្វើតេស្តបានបង្ហាញថារបួសសរសៃពួររបស់កីឡាករ Walker គឺមិនមានសភាពធ្ងន់ធ្ងរដូចជាការគិតពីដំបួងនោះទេ។

Kyle Walker England injury 2024

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថារបួសរបស់កីឡាករ Walker មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ពួកគេបានបន្ថែមទៀតថា Man City សង្ឃឹមថាកីឡាករវ័យ ៣៣ឆ្នាំរូបនេះ អាចនឹងចួលរួមជួយក្រុមបានវិញនៅក្នុងការប្រកួតជាមួយក្លឹប Arsenal ក្នុងក្របខណ្ឌ Premier League នាសប្តាហ៍នេះ។ បញ្ហារបួសសរសៃពួរនេះត្រូវបានគេអោយដឹងថាជាការ “តឹង” មិនមែនជាបញ្ហា “សំពាធ” នោះទេ ហើយការវិវឌ្ឈន៍របួសរបស់ Walker ត្រូវបានធ្វើការតាមដានប៉ុន្មានថ្ងៃមកហើយ។

de bruyne

ព័ត៌មានមួយនេះបានក្លាយជាបញ្ហាសម្រាប់ក្រុមលោក Mikel Arteta និងការប្រជែងដំណែងកំពូលតារាង Premier League ដោយសារតែតារាឆ្នើមរបស់ក្លឹបទាំង ២បានជាសះស្ប់យពីបញ្ហារបួសវិញ។ ខ្សែបម្រើ Kevin De Bruyne របស់ក្លឹប Man City មិនបានទៅជួយក្រុមជម្រើសជាតិបែលហ្សិកនោះទេ ដោយសារតគាត់បាននឹងកំពុងធ្វើការស្តារនីតិសម្បទារបស់គាត់ ខណៈពេលដែលកីឡាករ Bukayo Saka របស់ក្លឹបកាំភ្លើងធំ Arsenal បានដកខ្លួនចេញពីក្រុមជម្រើសក៏ដោយសារតែបញ្ហាស្រដៀងគ្នានេះដែរ។

ក្លឹបស្ថិតនៅកំពូលតារាង Premier League គឺក្លឹប Arsenal នឹងត្រូវប្រកួតជាមួយនឹងក្រុមលំដាប់ទី៣ Man City នៅក្នុងថ្ងៃអាទិត្យនេះ ខណៈពេលដែលលទ្ធផលការប្រកួតមួយនេះអាចបញ្ជាក់អំពីថាតើក្រុមនឹងមានឪកាសលើកពាន Premier League៕

Previous articleSir Jim Ratcliffe គ្រោងផ្តល់ជូននៅសំណើរមួយនេះ សម្រាប់កីឡាករ McTominay
Next articleក្លឹបនៅ Premier League ចំនួន ២ ចង់បានលោក Xavi មកធ្វើគ្រូបង្វឹក