បរទេស៖ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុង ២៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ចាប់តាំងពីចូលរួមជាមួយក្លឹបយក្ស Serie A ពីក្លឹប Lille កាលពីរដូវក្តៅមុន។ ក្នុងចំណោមការប្រកួត ២៦ដងនេះ គាត់បានបង្ហាញខ្លួនជាជម្រើសដំបូងចំនួន ៩ប្រកួត ហើយស៊ុតបញ្ចូលទីបាន ១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមជាច្រើនដងទៀត។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថានាយកក្លឹប Juventus បានចាប់ផ្តើមពិភាក្សាអំពីអនាគតរបស់កីឡាករ ហើយអាចពិចារណាក្នុងការលក់គាត់បន្ទាប់ពីមកចូលរួមទើបតែបានមួយរដូវកាលប៉ុណ្ណោះ។ ក្លឹបសេះបង្កង Juventus បានចំណាយប្រាក់ ១២លានអឺរ៉ូក្នុងការចុះហត្ថលេខាយកកីឡាករ Weah ពីក្លឹប Lille ដែលធ្វើអោយគាត់ក្លាយជាកីឡាករដែលទិញមកថ្លៃជាងគេនៅក្នុងរដូវកាលបច្ចុប្បន្ន។
ខណៈពេលដែលគាត់មានការតស៊ូក្នុងការស្វែងរកទម្រង់លេងនៅក្នុងប្រទេសអ៊ីតាលី ហើយសម្រាប់កម្រិតប្រទេសវិញ ខ្សែប្រយុទ្ធស្លាបរួបនេះអាចបង្ហាញខ្លួនជាប្រចាំអោយក្រុមជម្រើសជាតិ នឹងបានជួយអោយបានឈ្នះពាន់រង្វាន់ CONCACAF Nations League ជាលើកទីបីជាប់គ្នា។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករសញ្ជាតិអាមេរិករូបនេះសង្ឃឹមថាអាចនឹងជួយក្រុម Juventus ក្នុងការប្រកួតថ្ងៃសៅរ៍នេះ ដោយក្រុមរបស់លោក Massimiliano Allegri នឹងត្រូវប្រកួតជាមួយក្លឹប Lazio នៅក្របខ័ណ្ឌ Serie A៕



