បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caldena Ser បានអោយដឹងថាក្លឹប Arsenal បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប Real Madrid និងជម្រើសជាតិប្រេស៊ីល កីឡាករ Rodrygo នាទីផ្សារដោះដូររដូវក្តៅខាងមុខ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Kylian Mbappe អាចនឹងមកដល់ Santiago Bernabeu នាពេលឆាប់ៗខាងមុខ បានបង្កអោយមានការរំពឹងទុកអំពីអនាគតរបស់កីឡាករ Rodrygo ដែលគាត់បានស៊ុតបញ្ចូលទី ១៥គ្រាប់និងបញ្ជូនបាល់បាន ៨គ្រាប់សម្រាប់រដូវកាលនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះក៏ទទួលបានការចាប់អារម្មណ៍អំពីសំណាក់ក្លឹបយក្សនៅ Premier League មួយទៀតគឺ Liverpool៕



