កីឡាករ Kilman ក្លាយជាគោលដៅរបស់ក្លឹបបិសាចក្រហម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Manchester United បានដាក់បញ្ចូលការទិញយកខ្សែការពារកណ្តាលជាអទិភាពមួយសម្រាប់ទីផ្សារដោះដូររដូវក្តៅ ហើយក៏បានបញ្ជូនក្រុមការងារទៅតាមមើលកីឡាករ Kilman ជាច្រើនដងកន្លងរួចមកហើយក្នុងរដូវកាលនេះ។ នៅមិនទាន់មានការទាក់ទងរវាងក្លឹបនោះទេ ខណៈខាងក្លឹប Wolves បាននិយាយថាគាត់ជាកីឡាករម្នាក់ក្នុងចំណោមច្រើននាក់ដែលក្លឹប United កំពុងសម្លឹងមើល។

20240205 Lisandro Martinez

ក្លឹប United បាននឹងកំពុងជួបបញ្ហាយ៉ាងខ្លាំងចំពោះតំបន់ការពាររបស់ខ្លួននារដូវកាលនេះ ដោយសារតែបញ្ហារបួស។ មិនមានខ្សែការពារណាមួយដែលអាចបន្តលេងបានជាប់លាប់នោះទេ ខណៈកីឡាករ Lisandro Martinez និងកីឡាករ Victor Lindelof ត្រូវបានដកចេញជាបន្ទាន់ដោយសារបញ្ហារបួស។ នេះមិនមែនជាការរបួសជាលើកទី១ សម្រាប់កីឡាករទាំង ២រូបនេះ ក្នុងរដូវកាលនេះទេ។

កីឡាករ Kilman ធ្លាប់ត្រូវបានចាប់អារម្មណ៍ដោយក្លឹបធំៗពីមុនមក។ កាលពីរដូវក្តៅមុន ក្លឹប Napoli បានបរាជ័យក្នុងការដាក់សំណើរផ្ទេរកីឡាករវ័យ ២៦ឆ្នាំរូបនេះ ដោយពួកគេចង់បានគាត់មកជំនួសកន្លែងរបស់ Kim Min-jae។ តើឆ្នាំនេះអាចនឹងមានរឿងដូចគ្នាដែរ ឫទេ?

Ivan Toney Max Kilman 2023-24

កីឡាករ Kilman ដែលបានចាប់ផ្តើមគ្រប់ការប្រកួតទាំងអស់នៅក្នុងលីគនារដូវកាលនេះ។ ដោយពេលក្រុមដែលដឹកនាំដោយលោក O’Neil កំពុងស្ថិតនៅលេខរៀងទី១០ ដែលមានតែ ៣ពិន្ទុប៉ុណ្ណោះតាមពីក្រោយក្រុមលំដាប់ទី៧ West Ham៕

Previous articleChelsea ត្រៀមផ្តល់នៅលក្ខខណ្ឌពិសេសមួយសម្រាប់កីឡាករ Cole Palmer
Next articleខ្សែការពារវ័យ ​១៧ឆ្នាំរបស់ Sampdoria កំពុងតែទាក់ទាញក្លឹបធំ