ក្លឹប Juventus ត្រៀមលក់កីឡាករ ៣នាក់ ដើម្បីយកលុយទិញកីឡាករ Teun Koopmeiners

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Juventus កំពុងពិចារណាក្នុងការលក់កីឡាករ ៣រូប ដើម្បីប្រមូលថវិកាយកទៅផ្ទេរយកកីឡាករ Teun Koopmeiners ពីក្លឹប Atalanta ។ ក្លឹបយក្ស Serie A កំពុងសម្លឹងមើលខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះ ប៉ុន្តែជួបបញ្ហាជាមួយនឹងការទាមទារនៅតម្លៃ ៦០លានអឺរ៉ូពីខាងក្លឹប Atalanta។

កីឡាករ Matìas Soule, Samuel Iling-Junior និង Moise Kean គឺជាកីឡាករដែលក្លឹប Juventus អាចនឹងលក់ចេញដើម្បីមូលប្រាក់សម្រាប់ការទិញយកកីឡាករ Koopmeiners ។ កីឡាករ Soule មានតម្លៃចន្លោះ ៣៥-៤០លានអឺរ៉ូ ដែលទទួលការចាប់អារម្មណ៍ពីក្លឹបនៅ Premier League និង Napoli។ ខាងក្លឹប Tottenham Hotspurs បានតាមដានទៅលើកីឡាករ Samuel Iling-Junior ដែលមានតម្លៃចន្លោះ ១៥-២០លានអឺរ៉ូ។ ទន្ទឹមនឹងនោះដែរក្លឹប Juventus កំពុងស្វែងរកនៅការលក់កីឡាករ Kean ក្នុងតម្លៃប្រមាណ ២៥លានអឺរ៉ូទៀត៕

Tearful Matias Soulé remembers late grandmother after Frosinone debut | Juvefc.com

Report: Spurs could move for Juventus' Samuel Iling-Junior - Cartilage Free Captain

Why have Juventus punished Moise Kean? Disciplinary breach keeps striker out of squad | Goal.com Singapore

Previous articleខ្សែប្រយុទ្ធ Benzema រំលឹកដល់អនាគតរបស់ខ្លួន
Next articleReal ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងរបស់ជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៩ឆ្នាំ