Real ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងរបស់ជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៩ឆ្នាំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Real Madrid បានកំណត់គោលដៅរបស់ខ្លួនទៅលើយុវវ័យ Carlos Espi របស់ក្លឹប Levante។

កីឡាករ Espi ដែលមានវ័យ ១៨ឆ្នាំ បានបង្កើតនៅភាពភ្ញាក់ផ្អើលក្នុងបាល់ទាត់អេស្ប៉ាញ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប Levante នៅក្នុងលីគទី២របស់ប្រទេសកាលពីខែកុម្ភៈ។ លើសពីនេះទៀត គាត់បានលេងអោយក្រុមជម្រើសជាតិអេស្ប៉ាញនៅក្រោមអាយុ ១៩ឆ្នាំ ដោយបានបង្ហាញពីទេពកោសល្យ និងសក្តានុពលរបស់គាត់នៅលើឆាកអន្តរជាតិ។

Real Madrid aponta a Carlos Espi, jovem avançado do Levante | Flashscore.pt

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​រក​បាន​គ្រាប់​បាល់​សរុប​ចំនួន ២០គ្រាប់​ក្នុង​សម្រាប់​ក្រុម​យុវជន និងក្លឹប Levante។ ទម្រង់លេងរបស់គាត់បានទាក់ទាញក្លឹប Real Madrid ដែលចង់ពង្រឹងនៅក្រុមរបស់ខ្លួនជាមួយនឹងកីឡាករវ័យក្មេងដែលមានទេពកោសល្យ៕

Previous articleក្លឹប Juventus ត្រៀមលក់កីឡាករ ៣នាក់ ដើម្បីយកលុយទិញកីឡាករ Teun Koopmeiners
Next articlePSG គ្រោងចាយលុយ ១៣០លានអឺរ៉ូ ទិញយកកីឡាករម្នាក់មកជំនួស Mbappe