PSG គ្រោងចាយលុយ ១៣០លានអឺរ៉ូ ទិញយកកីឡាករម្នាក់មកជំនួស Mbappe

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Coriere dello Sport បានអោយដឹងថាក្លឹប PSG បានពិចារណារក្នុងការទិញយកកីឡាករ Victor Osimhen ដែលមានតម្លៃផ្តាច់កុងត្រាប្រមាណ ១៣០លានអឺរ៉ូ ពីក្លឹប Napoli នៅរដូវក្តៅខាងមុខនេះ។

French football star Kylian Mbappe's future to dominate transfer window

ខ្សែប្រយុទ្ធ Osimhen ដែលមានវ័យ ២៥ឆ្នាំត្រូវបានចាប់អារម្មណ៍ដោយក្លឹបនៅតំបន់អឺរ៉ុបមួយចំនួនកាលពីរដូវក្តៅមុន។ ទោះបីជាយ៉ាងនេះក្តី គាត់បានជ្រើសរើសបន្តការស្នាក់នៅរបស់គាត់នៅក្លឹប Napoli ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលរួមបញ្ចូលទាំងលក្ខខណ្ឌផ្តាច់កុងត្រាទៀតផង។ ពេញមួយរដូវកាលនេះ កីឡាករ Osimhen បានបង្ហាញសមត្ថភាពរបស់គាត់នៅចំពោះមុខទី ដោយស៊ុតបញ្ចូលទី ១៣គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥ប្រកួតអោយក្លឹប Napoli។

Victor Osimhen PSG GFX

ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលក្លឹប PSG ត្រៀមចែកផ្លូវជាមួយតារាឆ្នើម Kylian Mbappe ដែលត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្លាស់ទៅចូលរួមជាមួយនឹងក្លឹប Real Madrid បានធ្វើអោយកីឡាករ Osimhen បានក្លាយជាបេក្ខភាពសំខាន់ដើម្បីបំពេញចន្លោះប្រហោងដែលត្រូវចាកចេញដោយកីឡាករសញ្ជាតិបារាំងរូបនេះ៕

Previous articleReal ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងរបស់ជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៩ឆ្នាំ
Next articleនាយកក្លឹប Bayern រំលឹកដល់ឈ្មោះគ្រូបង្វឹកម្នាក់នេះ