បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បានលើកឡើងយ៉ាងនេះក្រោយបញ្ចប់ការប្រកួតរវាង Man City និង Real Madrid ថា៖

“ពួកយើងមានសំណាងដែលមាន Josko Gvardiol នៅជាមួយពួកយើង ហើយអាចចូលលេងបាន។ បើមិនដូច្នេះទេ វាពិតជាពិបាកខ្លាំងណាស់។ វាជាការខិតខំមិនគួរឱ្យជឿ មិនមែនត្រឹមតែគ្រាប់បាល់នោះទេ។ គាត់ពិតជាអស្ចារ្យ គាត់លេងបានល្អណាស់។ បុរសដ៏ល្អ យើងសប្បាយចិត្តណាស់ដែលមានគាត់”៕



