បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Carlo Ancelotti បាននិយាយដល់រឿងកីឡាករ Aurelien Tchouameni ដែលត្រូវខកខានក្នុងការប្រកួតជើងទី២ Champions League ថា៖

“ពួកយើងនឹងបាត់បង់ Aurelien Tchouameni សម្រាប់ការប្រកួតជើងទី២ ប៉ុន្តែខ្ញុំមិនបារម្ភនោះទេ។ ពួកយើងនៅមាន Nacho ហើយពួកយើងជឿជាក់លើគាត់ ប៉ុន្តែពួកយើងក៏មាន Éder Militão ផងដែរ”៕



